រំពឹងថាការអស្ចារ្យនឹងកើតឡើង
លោកវីលៀម ខារី(Williams Carey) ជាមនុស្សសាមញ្ញម្នាក់ តែគាត់មានជំនឿរឹងមាំខុសពីធម្មតា។ គាត់បានចាប់កំណើត ក្នុងវណ្ណៈកម្មករ កាលពីសតវត្សន៍ទី១៨ ហើយគាត់ប្រកបរបរចិញ្ចឹមជីវិត ដោយធ្វើជាងកាត់ស្បែកជើង។ ក្នុងអំឡុងពេលដែលលោកខារីកំពុងប្រកបការងារកាត់ស្បែកជើង គាត់បានអានសៀវភៅទេវសាស្រ្ត និងកំណត់ហេតុ ដែលអ្នកស្រាវជ្រាវម្នាក់បាននិពន្ធ។ ពេលនោះ ព្រះក៏បានប្រើព្រះបន្ទូលទ្រង់ និងរឿងនៃការរុករកឃើញក្រុមមនុស្សថ្មី ដើម្បីបណ្តាលចិត្តគាត់ឲ្យចេញទៅផ្សាយដំណឹងល្អ ក្នុងតំបន់ជាច្រើន នៃពិភពលោក។ ក្រោយមក គាត់ក៏បានធ្វើដំណើរទៅប្រទេសឥណ្ឌា ធ្វើជាបេសកជន ហើយគាត់មិនត្រឹមតែបានប្រកាសដំណឹងល្អប៉ុណ្ណោះទេ តែគាត់ថែមទាំងរៀនចេះភាសាផ្សេងៗនៃជនជាតិឥណ្ឌា ហើយគាត់ក៏បានបកប្រែព្រះគម្ពីរ ជាភាសាទាំងនោះផងដែរ។ លោកខារីបានបង្ហាញពីទឹកចិត្តឆេះឆួល ចំពោះបេសកកម្ម ដោយលើកឡើងថា “ចូររំពឹងថា ព្រះទ្រង់នឹងធ្វើការអស្ចារ្យ ចូរព្យាយាមធ្វើកិច្ចការដ៏ធំប្រសើរថ្វាយទ្រង់”។ លោកខារីក៏បានរស់នៅ តាមពាក្យសម្តីខាងលើនេះ ហើយមនុស្សរាប់ពាន់នាក់ក៏បានទទួលការលើកទឹកចិត្តឲ្យបំពេញបេសកកម្ម តាមគំរូរបស់គាត់។
ព្រះគម្ពីរបានចែងអំពីមនុស្សជាច្រើន ដែលបានបង្កើតផលដ៏អស្ចារ្យ ដោយសារសេចក្តីជំនឿរបស់ខ្លួន។ បទគម្ពីរហេព្រើរចែងអំពីពួកអ្នក “ដែលដោយសារសេចក្តីជំនឿ នោះគេបានឈ្នះនគរដទៃ បានសម្រេចការសុចរិត បានទទួលសេចក្តីសន្យា បានបិទមាត់សិង្ហ បានពន្លត់អំណាចភ្លើង បានរួចពីមុខដាវ បានមានកំឡាំង ក្នុងកាលដែលកំពុងតែខ្សោយ ក៏ត្រឡប់ជាពូកែក្នុងចំបាំង ទំាងកំចាត់ពលទ័ពសាសន៍ដទៃផង”( ហេព្រើរ ១១:៣៣-៣៤)។
មានវីរៈបុរសនៃសេចក្តីជំនឿកាន់តែច្រើនឡើងៗ មានឈ្មោះកត់ទុកក្នុងបញ្ជីឈ្មោះ អស់ជាច្រើនសម័យកាលកន្លងមកនេះ ហើយយើងក៏អាចមានឈ្មោះ ក្នុងបញ្ជីនេះផងដែរ។ ដោយសារតែប្ញទា្ធនុភាព…
ប៉មបញ្ចាំងភ្លើងរបស់ព្រះ
ប៉មបញ្ចំាំងភ្លើងចំណុចបេសកកម្ម(Mission Point)ត្រូវបានគេសាងសង់ ក្នុងឆ្នាំ១៨៧០ នៅលើជ្រោយមួយ ក្នុងតំបន់មីឈីហ្គិនខាងជើង ដើម្បីដាស់តឿននាវាទាំងឡាយ ឲ្យបានដឹងអំពីកំណល់ដីខ្សាច់ និងបណ្តាឆ្នេរដែលមានថ្មជាច្រើន នៅបឹងមីឈីហ្គិន។ ប៉មបញ្ចាំងភ្លើងនេះ ត្រូវបានគេដាក់ឈ្មោះឲ្យ ដោយផ្អែកលើឈ្មោះប៉មបញ្ចាំងភ្លើងមួយប្រភេទទៀត ដែលមានឈ្មោះថា ព្រះវិហារបេសកកម្ម ដែលគេបានសាងសង់មុនប៉មនោះ៣០ឆ្នាំ។ ក្នុងឆ្នាំ១៨៣៩ លោកគ្រូគង្វាល ភីធ័រ ឌ័រធី(Peter Dougherty) បានឆ្លើយតបការត្រាសហៅរបស់ព្រះ ឲ្យធ្វើជាគ្រូគង្វាល នៃព្រះវិហារមួយកន្លែង នៅតំបន់បេសកកម្មចាស់ ដែលមានទៅដោយជនជាតិដើមនៃអាមេរិក ដែលបានរស់នៅឆ្ងាយពីនោះ នៅភាគខាងត្បូងនៃជ្រោយនោះ។ នៅក្រោមការដឹកនាំរបស់គាត់ សហគមន៍ដ៏រីកចម្រើន ដែលមានកសិករ គ្រូបង្រៀន និងសិប្បករ បានធ្វើការទន្ទឹមគ្នា ដើម្បីកសាងជីវិតឲ្យកាន់តែប្រសើរសម្រាប់សហគមន៍នោះ។
ពេលដែលអ្នកជឿព្រះគ្រីស្ទធ្វើការជាមួយគ្នា ដោយការរួបរួម នោះការប្រកបនៃសេចក្តីជំនឿរបស់ពួកគេ បានបញ្ចេញពន្លឺខាងវិញ្ញាណ ដែលបំភ្លឺលោកិយដ៏ងងឹត(ភីលីព ២:១៥-១៦)។ ព្រះយេស៊ូវមានបន្ទូលថា “អ្នករាល់គ្នាជាពន្លឺនៃលោកីយ៍ ឯទីក្រុងណាដែលនៅលើភ្នំ នោះលាក់មិនកំបាំងទេ … ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌”(ម៉ាថាយ ៥:១៤-១៦)។
ប៉មបញ្ចាំងភ្លើងចំណុចបេសកកម្មដាស់តឿននាវាទាំងឡាយ អំពីគ្រោះថ្នាក់ ប៉ុន្តែ ព្រះវិហារបេសកម្មដើមដំបូង ដែលជាប៉មបញ្ចាំងពន្លឺខាងវិញ្ញាណ ផ្តល់ឲ្យនូវទិសដៅខាងវិញ្ញាណ ទៅដល់អស់អ្នកដែលស្តាប់។ អ្នកជឿព្រះក៏ធ្វើជាពន្លឺដល់លោកិយ…
សូមព្រះចម្រើនអ្នកឡើង!
ក្នុងឆ្នាំ ១៩៦២ លោកចន គ្លែន(John Glenn) គឺជាជនជាតិអាមេរិកទីមួយ ក្នុងប្រវត្តិសាស្រ្ត ដែលបានធ្វើដំណើរក្នុងអវកាសជុំវិញផែនដី។ ពេលដែលយានអាវកាសរបស់គាត់ហោះឡើងទៅលើ មេបញ្ជាការនៅលើដី ក៏បានថ្លែងថា “លោកចន គ្លែន សូមព្រះចម្រើនដល់លោក”។ ទោះបីជាយើងមិនសូវឮគេនិយាយពាក្យជូនពរ ដូចនេះក៏ដោយ ក្នុងសំបុត្រទីពីរ ដែលសាវ័កយ៉ូហានបានសរសេរផ្ញើពួកជំនុំ គាត់បាននិយាយអំពីការជម្រាបសួរ ដែលជាការជូនពរដូចនេះផងដែរថា “បើអ្នកណាមកឯអ្នករាល់គ្នា តែមិនបង្រៀនចំពោះសេចក្តីនេះ នោះកុំឲ្យទទួលអ្នកនោះ នៅក្នុងផ្ទះឡើយ កុំឲ្យទាំងជំរាបសួរ(ជូនពរ)ដល់អ្នកនោះផង”(២យ៉ូហាន ១:១០)។
គេបានហៅសាវ័កយ៉ូហានថា “សាវ័កនៃសេចក្តីស្រឡាញ់” ប៉ុន្តែ ហេតុអ្វីបានជាគាត់ដាស់តឿនអ្នកជឿព្រះ មិនឲ្យជួនពរដល់អ្នកដទៃ? អ្នកផ្សាយដំណឹងល្អ ដែលធ្វើដំណើរទៅបម្រើព្រះនៅកន្លែងផ្សេងៗ មានការពឹងផ្អែកទៅលើការទទួលស្វាគមន៍របស់គ្រីស្ទបរិស័ទ ដែលផ្តល់កន្លែងស្នាក់នៅ និងអាហារ។ ដូចនេះ ត្រង់ចំណុចនេះ លោកយ៉ូហានកំពុងតែប្រាប់អ្នកជឿព្រះថា សេចក្តីពិតនៃព្រះគម្ពីរពិតជាសំខាន់ណាស់។ បើសិនជាមានបេសកជនណាចូលមកផ្សាយគោលលទ្ធិ ដែលប្រាសចាកពីសេចក្តីបង្រៀនរបស់ពួកសាវ័ក នោះអ្នកជឿព្រះមិនត្រូវស្វាគមន៍ពួកគេ ដោយផ្តល់កន្លែងស្នាក់នៅ ឬការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុឡើយ។
សេចក្តីបង្រៀនរបស់គាត់ត្រង់ចំណុចនេះ ក៏សម្រាប់ឲ្យអ្នកជឿព្រះសព្វថ្ងៃ អនុវត្តតាមផងដែរ។ យើងត្រូវប្រព្រឹត្តចំពោះមនុស្សគ្រប់គ្នា ដោយចិត្តសប្បុរស ព្រោះព្រះទ្រង់មានព្រះទ័យសប្បុរសចំពោះយើង។ ប៉ុន្តែ ពេលដែលគេសុំឲ្យយើងឧបត្ថម្ភជាប្រាក់កាស់ សម្រាប់ការងាររបស់គេ នោះយើងចាំបាច់ត្រូវទូលសូមប្រាជ្ញាពីព្រះ។ ព្រះវិញ្ញាណដែលដឹកនាំយើង ចូលទៅក្នុងសេចក្តីពិត(យ៉ូហាន ១៦:១៣) ទ្រង់នឹងបង្ហាញឲ្យយើងដឹងថា យើងគួរតែស្វាគមន៍អ្នកនោះឬក៏អត់។–Dennis…
ភ្នែកថ្មី
និសិ្សតមហាវិទ្យាល័យ ដែលខ្ញុំបានជួបកាលពីពេលថ្មីៗនេះ បានជឿទុកចិត្តលើព្រះគ្រីស្ទ។ គាត់បានពិពណ៌នា អំពីដំណើរនៃការផ្លាស់ប្រែជីវិតរបស់គាត់យ៉ាងដូចនេះថា “ពេលដែលខ្ញុំទទួលជឿព្រះគ្រីស្ទ ដើម្បីទទួលសេចក្តីសង្រ្គោះ ខ្ញុំមានអារម្មណ៍ថា ព្រះទ្រង់ហាក់ដូចជាបានដាក់ព្រះហស្តទ្រង់ចុះពីលើស្ថានសួគ៌មក ហើយបានដាក់ភ្នែកថ្មី ជំនួសឲ្យភ្នែកចាស់របស់ខ្ញុំ ដែលជួយឲ្យខ្ញុំអាចយល់ អំពីសេចក្តីពិតខាងវិញ្ញាណ!” ខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ពេលដែលបានដឹងថា ការដែលគាត់ទទួលជឿព្រះសង្រ្គោះ បាននាំឲ្យគាត់មានគំនិតថ្មីខាងវិញ្ញាណ។ ប៉ុន្តែ គ្រីស្ទបរិស័ទដទៃទៀត ក៏អាចមានបទពិសោធន៍ដ៏ពិសេសនេះផងដែរ។ មនុស្សម្នាក់ៗត្រូវបានប្រទានឲ្យមានភ្នែកខាងវិញ្ញាណ ពេលដែលពួកគេទទួលជឿព្រះគ្រីស្ទ ជាព្រះសង្រ្គោះ។ ប៉ុន្តែ មានពេលខ្លះ “អ័ព្ទ” ខាងវិញ្ញាណ ក៏បានគ្របដណ្តប់ស្ថានភាពរបស់យើង ធ្វើឲ្យភ្នែកខាងវិញ្ញាណរបស់យើង ជួបភាពអាប់អួរ មើលអ្វីមិនច្បាស់។ ការនេះកើតមាន ពេលដែលយើងមិនអើពើរ ចំពោះទំនាក់ទំនងដែលយើងមានជាមួយទ្រង់។
សេចក្តីអធិស្ឋានដ៏អស់ពីចិត្តរបស់សាវ័កប៉ុល អំពីភ្នែកខាងវិញ្ញាណរបស់គ្រីស្ទបរិស័ទ បានបង្រៀនយើង អំពីសារៈសំខាន់នៃការដែលយើងឲ្យតម្លៃទាំងស្រុង ចំពោះការអ្វីដែលព្រះបានធ្វើ និងការដែលទ្រង់នឹងធ្វើសម្រាប់យើង តាមរយៈព្រះគ្រីស្ទ។ គាត់បានអធិស្ឋាន សូមឲ្យភ្នែកខាងវិញ្ញាណរបស់យើងរាល់គ្នា បានភ្លឺឡើង “ប្រយោជន៍ឲ្យបានដឹងថា ដែលទ្រង់ហៅយើងរាល់គ្នា នោះមានសេចក្តីសង្ឃឹមជាយ៉ាងណា ហើយថា សិរីល្អដ៏ប្រសើរក្រៃលែងនៃមរដកទ្រង់ ក្នុងពួកបរិសុទ្ធជាយ៉ាងណាផង”(អេភេសូរ ១:១៨)។
ព្រះអម្ចាស់បានប្រទានភ្នែកថ្មីខាងវិញ្ញាណ ដល់អ្នកជឿព្រះម្នាក់ៗ ដើម្បីឲ្យយើងអាចស្គាល់សេចក្តីពិតខាងវិញ្ញាណ។ ពេលដែលយើងបើកចំហរចិត្តសម្រាប់ព្រះ ទ្រង់នឹងជួយឲ្យភ្នែកខាងវិញ្ញាណយើង មើលឃើញការគ្រប់យ៉ាង ដែលទ្រង់បានប្រទានតាមរយៈព្រះគ្រីស្ទ។–Dennis Fisher
ការអញ្ជើញភ្ញៀវ
សហគមន៍គុមរ៉ាន ជាសហគមន៍មួយ របស់សាសន៍យូដា នៅសតវត្សរ៍ទី១ ដែលបានកាត់ផ្តាច់ខ្លួន ចេញពីឥទ្ធិពលខាងក្រៅ ដើម្បីត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទី១នៃព្រះមែស៊ី។ ពួកគេមានការប្រុងប្រយ័ត្នខ្ពស់ នៅក្នុងការថ្វាយបង្គំផ្ទាល់ខ្លួន ការប្រារព្ធពិធីលៀងសម្អាតបាប និងកាន់តាមក្រឹត្យវិន័យយ៉ាងតឹងរឹង។ តាមឯកសារដែលនៅសេសសល់ បានបង្ហាញថា ពួកគេមិនអនុញ្ញាតឲ្យមនុស្សស្លាប់ដៃជើង ជនពិការភ្នែកចូលក្នុងសហគមន៍របស់ពួកគេឡើយ។ ពួកគេបានប្រព្រឹត្តដូចនេះ ដោយផ្អែកទៅលើការបង្រៀនថា អ្នកដែលមាន “ភាពពិការ” ខាងរូបកាយ គឺត្រូវរាប់ជាមិនស្អាតតាមក្រឹត្យវិន័យ។ ដូចនេះ នៅក្នុងការប្រកបគ្នាម្តងៗ ពួកគេមិនដែលអញ្ជើញជនពិការឲ្យចូលរួមឡើយ។
នៅសម័យនោះ ព្រះមែស៊ីនៃសាសន៍អ៊ីស្រាអែលកំពុងតែបំពេញព្រះរាជកិច្ចទ្រង់ នៅតាមទីក្រុង និងភូមិ នៅស្រុកយូដា និងកាលីឡេ។ ព្រះយេស៊ូវបានប្រកាស់អំពីនគររបស់ព្រះវរបិតាទ្រង់ បាននាំមកនូវការបង្រៀន និងការកម្សាន្តចិត្ត ហើយបានធ្វើការអស្ចារ្យជាច្រើនផង។ គួរឲ្យកត់សំគាល់ណាស់ ទ្រង់បានប្រកាសថា “បើកាលណាអ្នករៀបលៀងភ្ញៀវនោះ ចូរអញ្ជើញពួកអ្នកក្រ អ្នកពិការ អ្នកខ្ញើច និងអ្នកខ្វាក់វិញ យ៉ាងនោះ អ្នកនឹងបានពរពិត ដ្បិតមនុស្សទាំងនោះគ្មានអ្វីនឹងសងអ្នកវិញទេ លុះកាលណាពួកមនុស្សសុចរិតរស់ឡើងវិញ នោះអ្នកនឹងបានរង្វាន់ហើយ”(លូកា ១៤:១៣-១៤)។
ភាពខុសគ្នារវាងព្រះបន្ទូលព្រះយេស៊ូវ និងរបៀបអញ្ជើញភ្ញៀវរបស់សហគមន៍គុមរ៉ាន បានផ្តល់នូវការបង្រៀនជាច្រើន សម្រាប់យើងរាល់គ្នា។ ជាញឹកញាប់ យើងចូលចិត្តប្រកបជាមួយមនុស្ស ដែលមានសម្បកក្រៅ គំនិត និងការប្រព្រឹត្តដូចយើង។ ប៉ុន្តែ ព្រះអម្ចាស់នៃយើង បានលើកទឹកចិត្តយើង ឲ្យយកតម្រាប់តាមទ្រង់…
ត្រៀមខ្លួនទទួលសិរីល្អ
លោក ឌី ម៉ាធីន លូយដ៍ ចូន(D. Martyn Lloyd-Jones) គឺជាគ្រូអធិប្បាយ និងអ្នកនិពន្ធសេចក្តីពន្យល់ព្រះគម្ពីរ ដែលបានទទួលមរណភាព នៅថ្ងៃទី១ មិនា ឆ្នាំ១៩៨១ នៅក្នុងការសម្រាកព្យាបាល។ ចាប់ពីឆ្នាំ ១៩៣៩ ដល់ ១៩៦៨ គាត់បានបម្រើការជាគ្រូគង្វាល នៅឯព្រះវិហារ វេសនីមស្ទ័រ(Westminster) នៅទីក្រុងឡុង។ ដល់ពេលដែលគាត់ ជិតដល់ពេលលាចាកលោក គាត់ក៏បាត់បង់សមត្ថភាពនិយាយស្តី។ ពេលនោះគាត់ចង់ឲ្យគេឈប់អធិស្ឋានប្រោសជម្ងឺឲ្យគាត់ ដូចនេះគាត់ក៏បានសរសេរនៅលើក្រដាស់ថា “សូមកុំឃាត់ខ្ញុំអី ដល់ពេលដែលខ្ញុំត្រូវទៅទទួលសិរីល្អ នៅស្ថានសួគ៌ហើយ”។
ជីវិតរបស់មនុស្សមានតម្លៃជាទីបំផុត បានជាយើងពិបាកនឹងបណ្តោយឲ្យមនុស្សជាទីស្រឡាញ់ ឃ្លាតចេញពីយើងទៅ នៅពេលដែលពួកគេដល់ពេលត្រូវលាចេញពីផែនដី ទៅនៅនគរស្ថានសួគ៌។ ប៉ុន្តែ ព្រះបានកំណត់ពេលវេលាសម្រាប់ជីវិតយើងរួចជាស្រេច នៅពេលដែលទ្រង់មានផែនការហៅយើង ទៅនៅជាមួយទ្រង់។ បទគម្ពីរទំនុកដំកើង ១១៦:១៥ បានប្រាប់យើងថា “ការស្លាប់របស់ពួកអ្នកបរិសុទ្ធនៃព្រះយេហូវ៉ា ជាការវិសេសដល់ព្រះនេត្រទ្រង់”។
ពេលដែលសាវ័កប៉ុលឃើញថា សេចក្តីស្លាប់កំពុងតែរំគិលមកជិតហើយ គាត់មានការកម្សាន្តចិត្ត ដោយសារការអ្វីដែលកំពុងរង់ចាំគាត់ នៅឯនគរស្ថានសួគ៌ បានជាគាត់មានប្រសាសន៍ថា : “ពីនេះទៅមុខ នឹងមានមកុដនៃសេចក្តីសុចរិត បំរុងទុកឲ្យខ្ញុំ ដែលព្រះអម្ចាស់ដ៏ជាចៅក្រមសុចរិត ទ្រង់នឹងប្រទានមកខ្ញុំនៅថ្ងៃនោះ មិនមែនដល់ខ្ញុំតែម្នាក់ប៉ុណ្ណោះ គឺដល់អស់អ្នកណាដែលចូលចិត្តនឹងដំណើរទ្រង់យាងមកវិញនោះដែរ”(២ធីម៉ូថេ ៤:៨)។
ទោះគ្រីស្ទបរិស័ទកំពុងតែនៅទីកន្លែងណាក៏ដោយ…
មានឧបករណ៍គ្រប់គ្រាន់
លោកខាល អេលសិនន័រ(Karl Elsener) គឺជាជនជាតិស្វីស ដែលបានរចនាម៉ូដឧបករណ៍វះកាត់ ក្នុងសតវត្សរ៍ទី១៩។ គាត់បានចំណាយពេលជាច្រើនឆ្នាំ នៅក្នុងការផលិតកូនកាំបិតសម្រាប់យោធា ឲ្យមានគុណភាពល្អឥតខ្ចោះ។ សព្វថ្ងៃនេះ គេបានទទួលស្គាល់ថា កូនកាំបិតទាហានស្វីស មានផ្លៃដែលមានគុណភាពខ្ពស់ និងមានឧបករណ៍ផ្សេងទៀត ភ្ជាប់មកជាមួយក្នុងដងកាំបិតតែមួយ ដែលមានដូចជា ផ្លែកាំបិត កូនរណា កូនកន្ត្រៃ កែវពង្រីក ឧបករណ៍គាស់កំប៉ុង ទុលរវិស បន្ទាត់ ឈើចាក់ធ្មេញ ប៊ិចសម្រាប់សរសេ និងឧបករណ៍ជាច្រើនទៀត ដែលរួមគ្នាមក នៅក្នុងកាំបិតតែមួយ! បើសិនជាអ្នកចង់ចេញទៅបោះជំរុំ នៅក្នុងព្រៃ ឧបករណ៍មួយនេះពិតជាអាចធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកមានឧបករណ៍គ្រប់គ្រាន់សម្រាប់រស់នៅទីនោះមួយរយៈពេល។
យ៉ាងណាមិញ យើងក៏ចាំបាច់ត្រូវបំពាក់ខ្លួនយើង ដោយឧបករណ៍ខាងវិញ្ញាណ ដើម្បីឲ្យយើងអាចរស់នៅ ក្នុងជីវិតខាងវិញ្ញាណ ក្នុងលោកិយដែលពេញដោយអំពើបាបផងដែរ។ ព្រះបានប្រទានឲ្យយើងមានព្រះបន្ទូលទ្រង់ ដែលជាប្រភេទកាំបិតខាងវិញ្ញាណ សម្រាប់វិញ្ញាណរបស់យើង។ សាវ័កប៉ុលបានបង្រៀនថា “គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ និងការបង្ហាត់ខាងឯសេចក្តីសុចរិត ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះ សំរាប់នឹងធ្វើការល្អគ្រប់មុខ”(២ធីម៉ូថេ ៣:១៦-១៧)។
កាលណាយើង មានគ្រប់ទាំងចំណេះ សម្រាប់នឹងធ្វើការល្អគ្រប់មុខ គឺមានន័យថា យើង “មានឧករណ៍គ្រប់គ្រាន់ ឬពេញលេញ” សម្រាប់ធ្វើការល្អគ្រប់យ៉ាង។…
សំបុត្រដ៏ស្ថិតស្ថេរ
សមាជិកគ្រួសារ ដែលបានបង្កើតហាងសិប្បកម្មហូប៊ី ឡូប៊ី(Hobby Lobby) គឺជាគ្រីស្ទបរិស័ទដែលបានកើតជាថ្មី។ លោកស្ទីវិន គ្រីន(Steven Green) ដែល ជាប្រធាននៃហាងនេះ មានចិត្តឆេះឆួល ចំពោះព្រះគម្ពីរ ហើយបានមានគម្រោងបង្កើតសារមន្ទីព្រះគម្ពីរ សម្រាប់តាំងពិពណ៌សៀវភៅកម្រ និងសៀវភៅ ឬក្រាំងបុរាណដែលសរសេរដោយដៃ ដែលប្រមូលមកពីតំបន់ផ្សេងៗ នៅទូទាំង ពិភពលោក។ គាត់មានប្រសាសន៍ថា “យើងចង់លើកទឹកចិត្តប្រជាជន ឲ្យពិចារណាអំពីអ្វី ដែលព្រះគម្ពីរចង់បង្រៀនពួកគេ … គោលដៅរបស់យើង គឺបង្កើតសារមន្ទីរមួយដែលផ្តោតទៅលើរឿងក្នុងព្រះគម្ពីរ។ គ្មានសៀវភៅណាដែលបានឆ្លងកាត់ការបៀតបៀន និងត្រូវបានគេស្រឡាញ់ខ្លាំង ដូចព្រះគម្ពីរឡើយ។ រឿងនេះពិតជាអស្ចារ្យណាស់ យើងចាំបាច់ត្រូវប្រាប់ឲ្យគេដឹង”។
ព្រះគម្ពីរនៅតែមានភាពស្ថិតស្ថេរ អស់ជាច្រើនសម័យកាល តាមរបៀបដ៏គួរឲ្យកត់សំគាល់ ហើយសារមន្ទីរមួយនេះ នឹងរៀបរាប់ប្រាប់គេ ឲ្យដឹងពីរឿងនេះ។ ក្រាំងចម្លងដែលមានចំណាស់បំផុតនៃព្រះគម្ពីរសញ្ញាថ្មី មានចំនួនច្រើនជាងឯកសារបុរាណដទៃទៀត ដែលគេបានចងក្រងនៅសម័យនោះ ហើយកាលបរិច្ឆេទនៃការចម្លងទៀតសោត ក៏មានរយៈពេលគៀកនឹងកាលបរិច្ឆេទនៃព្រឹត្តិការណ៍ដែលគេបានឃើញ និងកត់ទុកក្នុងច្បាប់ដើម ដែលឯកសារបុរាណផ្សេងទៀត ក៏មិនមានរយៈពេលដែលគៀកជាងនេះឡើយ។ ការកត់ត្រាអំពីព្រះគ្រីស្ទ ដែលមានក្នុងក្រាំងទាំងនោះ មានលក្ខណៈដែលគួរឲ្យទុកចិត្ត ជាងការកត់ត្រាផ្សេងទៀត អំពីទស្សនវិទូសូក្រាត ឬស្តេចសេសារទៀតផង។ ហើយយើងអាចដឹងថា ព្រះទ្រង់ជាអ្នកដែលបានជួយពីក្រោយកិច្ចការទាំងនេះ ដោយប្រើមនុស្ស និងកាលៈទេសៈ ដើម្បីឲ្យដំណឹងនៃការសង្រ្គោះរបស់ទ្រង់ ត្រូវបានចែកផ្សាយបន្ត តាមរយៈអត្តបទគម្ពីរដែលទ្រង់បានបណ្តាលឲ្យតែងនោះ។ ហេតុនេះហើយ បានជាហោរាអេសាយប្រកាសយ៉ាងពិរសថា…
ពិធីបុណ្យណូអែល នៃនង្គ័ល
លោកម៉ាធូ លីត(Mathew Litt) ជាអ្នកនិពន្ធសៀវភៅ ដែលមានចំណងជើងថា បុណ្យណូអែល ឆ្នាំ១៩៤៥ ដែលក្នុងសៀវភៅនោះ គាត់បាននិយាយ អំពីការអបអរសាទរពិធីបុណ្យណូអែល ក្នុងពេលមានសន្តិភាពជាលើកដំបូង នៅសហរដ្ឋអាមេរិក បន្ទាប់ពីសង្គ្រាមលោកលើកទី២បានបញ្ចប់។ ទន្ទឹមនឹងនោះ ដើម្បីជម្រាបអ្នកអាន ឲ្យទន្ទឹងរង់ចាំទស្សនានាវាចម្បាំងមួយកង នៅកំពង់ផែក្រុងញូយ៉ក កាសែត ញូយ៉ក ដេលី(The New York Daily) បានជូនដំណឹងថា “នៅថ្ងៃបុណ្យណូអែល យើងនឹងបានឃើញកងនាវាដ៏ជាញជ័យ ដែលរួមមាន នាវាចម្បាំង៤គ្រឿង នាវាផ្ទុកយន្តហោះ៦គ្រឿង នាវាល្បាត៧គ្រឿង និងនាវាពិឃាដ២៤គ្រឿង”។ ប៉ុន្តែ នាវាទាំងនោះមិនមែនមកធ្វើសង្រ្គាមទេ ផ្ទុយទៅវិញ ពួកគេបានទទួលកុមារក្រីក្រ១ពាន់នាក់ នៅក្នុងនាវាទាំងនោះ។
គេបានវ៉ាស់ខ្នាតកុមារទាំងនោះទុកជាមុន ដើម្បីឲ្យពួកគេម្នាក់ៗអាចពាក់អាវពណ៌ខៀវរបស់កងទ័ពជើងទឹក និងពាក់មួកកាតិបធ្វើពីរ៉ោមចៀម នៅលើនាវាបានយ៉ាងសមសួន។ អាវនឹងមួកទាំងនេះ ត្រូវបានគេវេចខ្ចប់ជាអំណោយទុកជាស្រេច សម្រាប់ត្រៀមចែកកុមារទាំងនោះ នៅលើនាវា។
គេបានធ្វើឲ្យនាវាចម្បាំងទាំងអស់នេះ ក្លាយជានាវាដែលនាំសេចក្តីអាណិត។ ហោរាអេសាយបានថ្លែងទំនាយ អំពីថ្ងៃដែលព្រះគ្រីស្ទនឹងយាងមកគ្រប់គ្រងផែនដីនេះ ដោយសុខសាន្ត គឺដូចដែលមានសេចក្តីចែងថា “គេនឹងយកដាវរបស់ខ្លួនដំធ្វើជាផាលនង្គ័ល ហើយលំពែងគេធ្វើជាដង្កាវវិញ នគរ១នឹងមិនលើកដាវទាស់នឹងនគរ១ទៀតឡើយ ក៏មិនហាត់រៀនធ្វើសឹកសង្គ្រាមទៀតដែរ”(២:៤)។ ថ្ងៃបុណ្យណូអែល ជាថ្ងៃដែលរំឭកយើងរាល់គ្នាថា នៅទីបញ្ចប់ ព្រះអម្ចាស់នៃសន្តិភាព ទ្រង់នឹងនាំមកនូវភាពសុខសាន្តត្រាន និងសេចក្តីអាណិត…
២៧ភាគរយ
មនុស្សមានអាកប្បកិរិយាខុសគ្នាយ៉ាងខ្លាំង ចំពោះបទទំនាយ ដែលមានចែងក្នុងព្រះគម្ពីរ។ គ្រីស្ទបរិស័ទខ្លះមានចិត្តងប់ងល់ នឹងបទទំនាយទាំងនោះខ្លាំងណាស់ បានជាពួកគេនិយាយម្តងហើយម្តងទៀត អំពីព្រឹត្តិការណ៍ថ្មីៗ ដែលកើតមាន ក្នុងពិភពលោក ដោយគិតថា ព្រឹត្តិការណ៍ទាំងនោះ ជាទីសំគាល់ដែលបង្ហាញថា ព្រះគ្រីស្ទទ្រង់អាចយាងមកក្នុងពេលដ៏ឆាប់។ រីឯអ្នកខ្លះទៀតមិនសូវខ្វល់អំពីបទទំនាយទាំងនោះទេ បានជាពួកគេហាក់ដូចជាមិនជឿថា បទទំនាយទាំងនោះ មានការទាក់ទងនឹងជីវិតរបស់គ្រីស្ទបរិស័ទឡើយ។
ដូចនេះ តើបទទំនាយមានសារៈសំខាន់ឬទេ? ដើម្បីឆ្លើយសំណួរនេះ សូមយើងក្រឡេចមកមើលការពិតមួយចំនួន ដែលមានក្នុងព្រះគម្ពីរ។ ព្រះគម្ពីរទាំងមូលមាន ៣១១២៤ខ ជាសរុប ដែលក្នុងចំណោមខទាំងនេះ មាន៨៣៥២ខ មានលក្ខណៈជាបទទំនាយផ្សេងៗ។ ចំនួនដ៏ច្រើននេះ គឺត្រូវជា២៧ភាគរយនៃខគម្ពីរសរុប!
ដោយសារបទទំនាយបានគ្របដណ្តប់ អស់ជាង១ភាគ៤នៃព្រះគម្ពីរទាំងមូល នោះអ្នកជឿព្រះគួរតែទទួលស្គាល់ថា បទទំនាយមានតួនាទីសំខាន់ក្រៃលែង នៅក្នុងការបើកសម្តែងរបស់ព្រះ។ ប៉ុន្តែ ទន្ទឹមនឹងនោះ យើងគួរតែដឹងផងដែរ ថាហេតុអ្វីបានជាព្រះដាក់បទទំនាយ នៅក្នុងព្រះគម្ពីរ។ យ៉ាងណាមិញ បន្ទាប់ពីសាវ័កពេត្រុសបានបកស្រាយ អំពីរបៀបដែលពិភពលោកនឹងត្រូវបញ្ចប់ គាត់ក៏បានថ្លែងផងដែរថា “ដោយសាររបស់ទាំងនោះ នឹងត្រូវរលាយទៅ នោះតើគួរឲ្យអ្នករាល់គ្នាប្រព្រឹត្តបែបយ៉ាងណាវិញ ក្នុងកិរិយាបរិសុទ្ធ និងសេចក្តីគោរពប្រតិបត្តិ”(២ពេត្រុស ៣:១១)។ យើងអាចនិយាយបានម្យ៉ាងទៀតថា ជារៀងរាល់ថ្ងៃ យើងគួរតែធ្វើការសម្រេចចិត្តរស់នៅ ដោយគោរពប្រតិបត្តិព្រះ ព្រោះការរស់នៅបែបនេះ មានភាពសក្តិសមនឹងកន្លែងដែលយើងនឹងទៅរស់នៅ ក្នុងពេលអនាគត ដ៏អស់កល្បជានិច្ច។
ព្រះទ្រង់បានបើកសម្តែងឲ្យយើងដឹង អំពីពេលអនាគត…